Skip to content

ប្រវត្តិរបស់សំបុកត្រចៀកកាំ

ប្រវត្តិនៃការចាប់ផ្ដើមពិសារស៊ុបសំបុកត្រចៀកកាំដំបូងគេបង្អស់

នៅក្នុងសៀវភៅកំណត់ហេតុឱសថបុរាណចិន បានកត់ត្រាអំពីប្រវត្តិរបស់ស៊ុបសំបុកត្រចៀកកាំ គឺកាលពី៥០០ឆ្នាំមុន នៅក្នុងអំឡុងរាជវង្ស MING នៃប្រទេសចិន មានមេទ័ពជើងទឹក ដែលជាបេសកជនរបស់ស្ដេចមីងម្នាក់ឈ្មោះ Zheng He បានធ្វើដំណើរតាមផ្លូវទឹកមកកាន់តំបន់អាសុីអាគ្នេយ៍។ ចៃដន្យមេទ័ពជើងទឹកនិងនាវិករបស់គាត់បានជួបប្រទះនឹងព្យុះដ៏កាចសាហាវមួយ ដែលធ្វើឱ្យពួកគេជាប់គាំងនៅលើកោះមួយឈ្មោះថាកោះMalay ដែលស្ថិតនៅកណ្ដាលតំបន់អាស៊ីអាគ្នេយ៍។ នៅពេលនោះជាប់លើកោះនោះស្បៀងអាហាររបស់ពួកគេជិតអស់ ពួកគេបានសម្រេចចិត្តស្វែងរកអាហារដែលមាននៅលើកោះនោះ ក៏បានជួបនឹងសំបុកសត្វស្លាបម្យ៉ាង មានព័ណ៌សដែលជាសត្វត្រចៀកកាំ នៅលើផ្ទាំងថ្មនៃរូងភ្នំ នឹងបានសម្រេចចិត្តយកមកដើម្បីបរិភោគ។ មេទ័ព និងសហការីបានភ្ញាក់ផ្អើលជាខ្លាំងថា ក្រោយពេលហូបសំបុកត្រចៀកកាំនោះអស់មួយរយៈ ពួកគេបានសង្កេតឃើញថា អ្នកដែលមានសុខភាពចុះខ្សោយ ប្រែមកជាមានកម្លាំង ស្វាហាប់ រីឯអ្នកដែលមានរបួសប្រែជាជាសះស្បើយពីរបួសយ៉ាងរហ័ស។ បន្ទាប់មក មេទ័ពនោះ ក៏សន្មត់ថាសំបុកបក្សីនោះជាអាហារដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព ក៏បញ្ជានាវិករបស់គាត់ឱ្យទៅបេះសំបុកនោះយ៉ាងច្រើន ដើម្បីធ្វើជាអំណោយថ្វាយព្រះចៅអធិរាជមីង ពេលគេត្រលប់ទៅប្រទេសចិនវិញ។ ចាប់តាំងពីពេលនោះមក អាថ៌កំបាំងនៃសំបុកសត្វត្រចៀកកាំ ត្រូវបានលាតត្រដាងឡើង ហើយបានក្លាយទៅជាអាហារសុខភាពដ៏ប្រណិតមួយ ដែលមានមរតកវប្បធម៌ និងមានតម្លៃថ្លៃនៅក្នុងប្រទេសចិន។

ព្រោះនៅក្នុងសម័យនោះ គឺមានតែគ្រួសារអធិរាជ និងមន្ត្រីដែលមានឋានៈធំទេ ទើបមានសិទ្ធិទទួលទានអាហារដ៏ពិសេសនេះ ដោយសារតែភាពកម្រ និងអត្ថប្រយោជន៍របស់វាដែលមានតម្លៃជាប្រវត្តិសាស្ត្ររបស់វា។

Review Your Cart
0
Add Coupon Code
Subtotal