Skip to content

កសិដ្ឋានចិញ្ចឹមសត្វត្រចៀកកាំ

បូរីបូកគោយើងខ្ញុំមានកសិដ្ឋានចិញ្ចឹមសត្វត្រចៀកកាំចំនួន២កន្លែង គឺទី១ស្ថិតនៅទីរួមខេត្តកំពត និងទី២ស្ថិតនៅជិតរមណីយដ្ឋានទឹកឈូរ។
ខេត្តកំពត (ខេត្តដែលជាប់សមុទ្រ និងស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា) គឺជាភូមិសាស្ត្រអំណោយផលដល់គុណភាពសំបុកត្រចៀកកាំល្អដាច់គេ យោងតាមការសិក្សាស្រាវជ្រាវ។

អំពីការចិញ្ចឹមសត្វត្រចៀកកាំ

កសិដ្ឋានចិញ្ចឹមសត្វត្រចៀកកាំបូរីបូកគោ ទទួលបានបច្ចេកទេសពីអ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី និងតែងតែគោរពតាមគោលការណ៍ស្ដង់ដារប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីឆ្នាំ២០០៨មកម្ល៉េះ។ សំបុកត្រចៀកកាំដែលទើបតែកាត់បានភ្លាមៗ គឺត្រូវបានយកសម្អាតភ្លាមៗ ដោកបុគ្គលិកជំនាញដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល។ លើសពីនេះទៅទៀតនោះ កំឡុងពេលសម្អាត យើងខ្ញុំក៏មានក្រុមការងារត្រួតពិនិត្យគុណភាពពេលសម្អាត និងក្រោយការសម្អាតផងដែរ។
Review Your Cart
0
Add Coupon Code
Subtotal