សូមស្វាគមន៍មកកាន់
ហាងលក់សំបុកត្រចៀកកាំបូរីបូកគោ
Borey Bokor Birdnest
贡布卜哥燕窝
Special | Valuable | Reliable



យើងខ្ញុំមានផ្ទះត្រចៀកកាំនៅខេត្តកំពត ដែលជាភូមិសាស្ត្រអំណោយផលដល់គុណភាពសំបុកត្រចៀកកាំល្អដាច់គេ ដោយសារជាខេត្តជាប់សមុទ្រ។



ការចិញ្ចឹមសត្វត្រចៀកកាំរបស់យើង គឺគោរពតាមគោលការណ៏បច្ចេកទេសរបស់ប្រទេសម៉ាឡេស៊ី ដែលមានបទពិសោធន៍ជាង ១៧ឆ្នាំ ចាប់ពីឆ្នាំ ២០០៨ មកម្ល៉េះ។

ផលិតផលរបស់យើងខ្ញុំមានដូចខាងក្រោម៖

ខាងក្រោមនេះ គឺជារបៀប នៃការចំហុយសំបុកត្រចៀកកាំនៅក្នុងឡាំងសឹង សម្រាប់ពិសារបែបឯកជននៅគេហដ្ឋានរបស់លោកអ្នក។
តាមរយៈការប្តូរទៅប្រើប្រាស់ការវេចខ្ចប់ខ្ចប់តាមធម្មជាតិ និងចានស្រាក់ អ្នកមិនត្រឹមតែអាចការពារសុខភាពរបស់អ្នកពីហានិភ័យប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកាត់បន្ថយកាកសំណល់ប្លាស្ទិក និងការពារបរិស្ថានផងដែរ។


សំបុកត្រចៀកកាំសម្អាតហើយ (សំបុកសរសៃវែង)
គឺជាជម្រើសដ៏ពេញនិយម និងជាទំនិញលក់ដាច់បំផុត។
ត្រូវបានផលិតចេញពីសំបុករបស់សត្វត្រចៀកកាំដែលរស់នៅកសិដ្ឋានចិញ្ចឹមសត្វត្រចៀកកាំបូរីបូកគោ នៅខេត្តកំពត។
ហើយពុំមានលាយជាមួយសារធាតុថែរក្សាអាហារឱ្យទុកបានយូរ ពុំមានលាយជាមួយម៉្សៅពណ៌
និងពុំក្លែងបន្លំដោយដាក់ស្បែកជ្រូក ឬសារធាតុណាមួយឡើយ។
ត្រូវបានសម្អាតតាមបែបធម្មជាតិ តាមរយៈការរើស និងសម្អាតរោមម្ដង១សរសៃៗ រួចយកទៅចាប់ពុម្ភ ដើម្បីសំងួត ព្រមទាំងត្រូវបានពិនិត្យយ៉ាងហ្មត់ចត់
តាមស្តង់ដារសុវត្ថិភាពចំណីអាហារ ក្នុងគោលដៅធានាកម្រិតគុណភាពខ្ពស់បំផុតលើសពីការរំពឹងទុករបស់អតិថិជន។
សំបុកដែលសំងួតរួចត្រូវបានយកទៅវេចខ្ចប់យ៉ាងប្រណីតក្នុងប្រអប់ដ៏ស្រស់ស្អាត ប្រកបដោយគុណភាពខ្ពស់ ដើម្បីធានាសុវត្ថិភាពនៅពេលដឹកជញ្ជូន។



សំបុកត្រចៀកកាំសរសៃខ្លី
(សំបុកនំ)
សំបុកត្រចៀកកាំ គឺជាកាដូដ៏សាកសមបំផុតសម្រាប់ជូនឪពុកម្ដាយ ចាស់ព្រឹទ្ធិចារ្យ ថ្នាក់ដឹកនាំ និងអាចប្រគេនជូនព្រះសង្ឃបាន។


ទឹកត្រចៀកកាំដបតូច
ចំណុះ 100ml
មានផ្ទុកនូវសំបុកត្រចៀកកាំសើមចំនួន 12ក្រាម

ទឹកត្រចៀកកាំដបកណ្ដាល
ចំណុះ 150ml
មានផ្ទុកនូវសំបុកត្រចៀកកាំសើមចំនួន 18ក្រាម

ទឹកត្រចៀកកាំដបកណ្ដាល
ចំណុះ 150ml
មានផ្ទុកនូវសំបុកត្រចៀកកាំសើមចំនួន 33.6ក្រាម

សំបុកងៀង (សំបុកកែង)

យើងខ្ញុំក៏មានសេវាកម្មជួយរៀបចំជាឈុតកន្ត្រក និងកាដូអនុស្សាវរីយ៍ផ្សេងៗផងដែរ




